Breaking News

បឹងបឺរី នៅប្រទេសអ៊ីតាលី ( Lago Di Braies, Italy )


បឹង Braies គឺជាបឹងតូចមួយដែលស្ថិតនៅក្នុងជ្រលងភ្នំ Braies (a valley at the Val Pusteria ) ដែលមានកម្ពស់ 1,496 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនៅ Braies (BZ) ដែលមានចំងាយប្រហែល 97 គីឡូម៉ែត្រពីទីក្រុង Bolzano ។ បឹងនេះស្ថិតនៅចំកណ្ដាលនៃផ្ទាំងថ្មដ៏គួរឱ្យចាប់អារម្មណ៍របស់ Becca Croda ហើយស្ថិតនៅក្នុងឧទ្យានធម្មជាតិ Fanes - Sennes និង Braies ជាមួយនឹងទំហំប្រហែល 31 ហិកតាដែលមានប្រវែង 1,2 គីឡូម៉ែត្រ និងទទឹង 300-400 ម៉ែត្រ។ វាគឺជាបឹងមួយក្នុងចំណោមបឹងជ្រៅជាងគេនៅក្នុងខេត្ត Bolzano ដែលមានជម្រៅអតិបរមា 36 ម៉ែត្រនិងជម្រៅជាមធ្យម 17ម៉ែត្រ ។ បឹងនេះគឺជាទិសដៅទាក់ទាញភ្ញៀវទេសចរណ៍មួយ ដោយសារតែទឹករបស់វាមានពណ៌ខៀវ នឹងថ្លាដូចកញ្ចក់យ៉ាងខ្លាំង និងទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាមួយនឹងបរិយាកាសដ៏ល្អ ហើយបឹងនេះត្រូវបានព័ទ្ធជុំវិញដោយភ្នំនៅជុំវិញវាផងដែល។ ចឹងដឹងទេថា វាស្រស់ស្អាតប៉ុនណានោះតោះទៅមើលរូបភាព
ជាមួយគ្នា។ រូបភាព















No comments