រទេះភ្លើងឬស្សីដ៏ល្បីល្បាញ នៅខេត្តបាត់ដំបង
មូលហេតុសំខាន់បំផុតដែលអ្នកទេសចរណ៏ធ្វើដំណើរមកកាន់ខេត្តបាត់ដំបងគឺចង់ស្គាល់ នឹងចង់ជិះរទេះភ្លើងឬស្សីដ៏ល្បីល្បាញមួយនេះ។ ហើយសម្រាប់បងប្អូនដែលរស់នៅខេត្តបាត់ដំបង ពួកគាត់ប្រាកដជាបានស្គាល់មកហើយនូវរទេះភ្លើងឬស្សីមួយនេះ សូម្បីតែនាក់ទេសចរណ៏បរទេសមួយចំនួនក៏ពួកគាត់បានស្គាល់ នឹងបានជិះវារួចមកហើយដែល នឹងនៅមានជាច្រើននាក់ទៀតដែលមានបំណងចង់ស្គាល់ ចង់ជីះវាផងដែល។ នៅពេលនាក់បានធ្វើដំណើរជាមួយវា នាក់ទាំងអស់គ្នានឹងបានទស្សនាសម្រស់ធម្មជាតិស្អាត់នៅតាមដងផ្លូវដែក ជាមួយនឹងខ្យល់អាកាសរិសុទ្ធ ហើយបងប្អូននឹងទទួលបានអារម្មណ៏ដ៏រីករាយមួយ នៅពេលរថភ្លើងពីរបានមកជួបគ្នាអ្នកបើកបរបានម្នាក់នឹងត្រូវរុះរើរថភ្លើងរបស់គាត់ដើម្បីឱ្យអ្នកដទៃអាចឆ្លងកាត់ទៅមុខបាន។ ហើយចំពោះការធ្វើដំណើរទាំង
មូលត្រូវចំណាយពេលប្រហែលមួយម៉ោងរួមទាំងការឈប់សំរាកនៅទីតាំងដែលគេបានកំណត់ ហើយនៅទីនោះគេមានលក់ម្ហូបអាហារភេសជ្ជៈសម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែល។
តើនាក់ទាំងអស់គ្នាចាប់អារម្មណ៏ចង់មកលេងនៅទីនោះទេ បើចង់មើលរូបភាពមួយចំនួនសិនទៅថាវា ពិតជាស្រស់ស្អាតប៉ុនណា
No comments
Post a Comment